Banner advertisement

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា : គណនីហ្វេសប៊ុកឈ្មោះ Leakana Meas បានផ្សព្វផ្សាយព័ត៌មានបំពុលសង្គមញុះញ៉ង់ បំភ្លៃការពិត ធ្វើឱ្យចលាចល បង្ករវឹកវរដល់សង្គម

04-Jul-2025 9:45 AM

នាពេលថ្មីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា មានគណនីហ្វេសប៊ុកឈ្មោះ Leakana Meas បានផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ដែលមានខ្លឹមសារ «🇰🇭អ្នកមានលុយក្នុងធនាគារ ដកលុយចេញឲ្យហើយប្រយ័ត្ន ស្តាយក្រោយ👍🇰🇭💪🔥🔥🔥🇻🇳🇨🇳» ដែលជាការផ្សព្វផ្សាយព័ត៌មានមានគោលបំណង បំពុលសង្គម ធ្វើឱ្យអោយសារធារណជនមានការភាន់ច្រលំ និងធ្វើអោយអ្នកប្រើប្រាស់សេវាធនាគារមានការភ័យខ្លាច។


តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា គណនីហ្វេសប៊ុកខាងលើ ជាមុខសញ្ញាដែលតែងតែផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ញុះញ៉ង់ បំភ្លៃការពិត ធ្វើឱ្យចលាចល បង្ករវឹកវរដល់សង្គម។ ចំពោះករណីខាងលើ នាយកដ្ឋាននឹងមានចំណាត់ការទៅតាមនីតិវិធីច្បាប់។

អាស្រ័យដូចជម្រាបជូនខាងលើ សូមសាធារណជន កុំជឿទៅលើការផ្សព្វផ្សាយនូវព័ត៌មានបំពុលសង្គមខាងលើ និងសូមពិចារណា អោយហ្មត់ចត់ទៅលើការផ្សព្វផ្សាយព័ត៌មាននានា មុននឹងទទួលយកថាព័ត៌មាននោះពិត ឬក្លែងក្លាយ។

អត្ថបទដែលទាក់ទង