Banner advertisement

ឯកឧត្តម សុខ ឥសាន ៖ បើថៃព្រហើនហ៊ានបិទប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី មិនឲ្យប្រជាជនខ្មែរចូល ថៃនឹងមានរឿងធំជាមួយកម្ពុជា

04-Jul-2025 9:02 AM

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ៖ បើថៃព្រហើនហ៊ានបិទប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី មិនឲ្យប្រជាជនខ្មែរចូល ថៃនឹងមានរឿងធំជាមួយកម្ពុជា ហើយកម្ពុជាមិនទទួលខុសត្រូវពីការប៉ះពាល់អាយុជីវិតនិងការខូចខាតរបស់ភាគីថៃ បើថៃដើរហូសបន្ទាត់ក្រហម។


ឯកឧត្តមបានបញ្ជាក់ថា ៖ បើថៃចង់ធ្វើអ្វីមួយពាក់ព័ន្ធនឹងប្រាសាទទាំងបីនេះ ត្រូវពិភាក្សាជាមួយភាគីកម្ពុជាមុនសិន។ ប្រាសាទទាំងបីមិនមែនជាទឹកដីផ្តាច់មុខរបស់ថៃទេ ថៃមិនអាចធ្វើអ្វីស្រេចនឹងចិត្តទេ?
ជាការល្អប្រសើរណាស់ដែលលោកស្រី ផែថងថាន ត្រូវតុលាការធម្មនុញ្ញថៃព្យួរតួនាទីជានាយករដ្ឋមន្ត្រីថៃ បើទុកលោកស្រី ផែថងថាន តទៅទៀតទំនាក់ទំនងកម្ពុជា-ថៃ នឹងកាន់តែតានតឹង។


លោកស្រី ផែថងថាន សុខចិត្តទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញថៃ  ទាំងមិនសប្បាយចិត្ត។ ការធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ជាមេរៀនជីវិតដែលមិនអាចកើតឡើងជាថ្មីទៀតទេក្នុងជីវិតនយោបាយផែថងថាន។

អត្ថបទដែលទាក់ទង