ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើលិខិតទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយមតិរបស់ការស្នើសុំវិសោធនកម្មលើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដកសញ្ជាតិខ្មែរ ពីពលរដ្ឋដែលឃុបឃិតជាមួយបរទេស គឺដើម្បីលើកកម្ពស់ ឧត្ដមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេ របស់ពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិ និងប្រជាជន នៅគ្រប់កាលៈទេសៈទាំងអស់។ ហើយការធ្វើវិសោធនកម្មនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញឡើយ។