Banner advertisement

ពិតជាសាហាវមែន ! ឃាតករយកកាំបិតខ្វែងកាប់បុរសម្នាក់ដាច់ក្បាលពីលើស្មាធ្លាក់ដល់ដី

04-Jul-2025 9:01 AM

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគូរជម្លោះយកកាំបិតខ្វែវកាប់ដាច់ក្បាលពីលើស្មាធ្លាក់ដល់ដៃ ដោយគ្មានញញើតដៃ។ ករណីឃាតកម្មនេះ បានកើតឡើងក្នុងភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ 


ជនរងគ្រោះឈ្មោះ ទុំ ចិន្តា ភេទប្រុស អាយុ ៤១ ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនដៃដល់ឈ្មោះ ចែម ធារ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនរងគ្រោះ និងជនដៃដល់ជាអ្នកភូមិជាមួយគ្នារស់នៅក្នុងភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។


សូមជម្រាបថា កាលពីវេលាម៉ោង ៥រសៀល ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ជនរងគ្រោះបានអង្គុយផឹកស្រាថ្នាំជាមួយឈ្មោះ ឈាង និងឈ្មោះ ណាន នៅលើគ្រែមុខផ្ទះរបស់ឈ្មោះ អន ផៃ ដែលនៅក្បែរផ្ទះរបស់ជនសង្ស័យ។ ពេលជនរងគ្រោះកំពុងផឹកស្រាថ្នាំលើគ្រែស្រាប់តែជនសង្ស័យកាន់កាំបិតខ្វែវដើរចេញពីផ្ទះមកកន្លែងវង់ផឹកស្រា។ 

ពេលនោះអ្នកក្នុងវង់ស្រាបានសួរជនសង្ស័យថា «ហ្អែងទៅណា?» ជនសង្ស័យនិយាយថា ទៅរកកាប់ចម្ពាម។ និយាយរួច ក៏ដើរចេញបានបន្តិច ស្រាប់តែជនសង្ស័យដើរត្រឡប់មកវិញ យារកាំបិតខ្វែវកាប់សំដៅកជនរងគ្រោះបណ្ដាលឲ្យដាច់ក្បាលចេញពីស្មាធ្លាក់លើគ្រែ ឯខ្លួនធ្លាក់ទៅដី រួចជនសង្ស័យរត់គេចខ្លួន បន្ទាប់មកក៏មានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច។ ភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ បានចុះអន្តរាគមន៍ទីកន្លែងកើតហេតុឈានដល់ឃាត់ខ្លួនជនសង្ស័យតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

អត្ថបទដែលទាក់ទង