ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចូលខ្លួនឆ្លើយដោះសារចំពោះការចោទប្រកាន់របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថៃ្ងទី១៦ ខែមិថុនា ឆ្នាំ២០២៥។
ការចូលខ្លួនឆ្លើយដោះសារចំពោះការចោទប្រកាន់របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដំណើររឿង ៖ ការទទួលប្រាក់ចំនួន ២០០.០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ពីដើមបណ្តឹងរដ្ឋប្បវេណី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ និងឆ្នាំ២០១៨ នៅក្នុងអំពើឆបោកតាមរយៈការទិញលក់ដីទំហំ ១០២.២០១ (ដប់ម៉ឺនពីរពាន់ពីររយមួយ) ម៉ែត្រក្រឡា ស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជនត្រូវចោទអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន បានពីការប្រមូលទិញពីប្រជាពលរដ្ឋនៅទីនោះ។