ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជម្រាបជូនអភិបាលនៃគណៈអភិបាលខេត្ត ជ្រាបថា ក្រោយពីព្រឹត្តការណ៍នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកម្លាំងយោធាថៃបាន ចូលបើកការបាញ់ប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិតយ៉ាង អាណោចអាធ័ម ស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងពិនិត្យឃើញថាសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃបានវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈាន ដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ។ នាពេលថ្មីៗនេះ ភាគីថៃបានបិទ ឬផ្លាស់ប្តូរពេល វេលាចេញចូលឆ្លងកាត់ព្រំដែននៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគី ដោយមិនបានជូនដំណឹងផ្លូវការជាមុនមកភាគីកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ ស្ថានការណ៍នេះ អាចបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងខេត្តនិងខេត្តជាប់ព្រំដែន
ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែល តម្រូវឱ្យដាក់ចេញវិធានការចាំបាច់ បុរេសកម្ម បត់បែន និងឆាប់រហ័ស ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
ក្នុងន័យនេះ ដើម្បីត្រៀមលក្ខណសម្បត្តិគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតបនិងគ្រប់គ្រង សភាពការណ៍តានតឹងនាពេលបច្ចុប្បន្នក្នុងស្មារតីម្ចាស់ការ និងភាពប្រុងប្រយ័ត្នខ្ពស់ សំដៅថែរក្សាការពារ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយរក្សាបាននូវព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងមានការអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការ ចាំបាច់មួយចំនួនដូចខាងក្រោម៖