Banner advertisement

សម្តេចតេជោ ហ៊ុន សែន និងភរិយា​ សូមចូលរួមមូលនិធិសុីធីអិន​ ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ​ចំនួន​ ៣០០លានរៀល

12-Jun-2025 9:10 AM

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន បានសរសេរលេីបណ្តាញសង្គមថា​ ៖​ មូលនិធិ សុីធីអិន​ ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិបានចាប់ផ្តើមជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍​ CTN ។​ សូមអរគុណលោកអ្នកឧកញ្ញា​ គិត ម៉េង​ និងលោកជំទាវដែលបានបង្កើតនូវកម្មវិធីនេះឡើងតាមការអំពាវ​នាវ​របស់ខ្ញុំ។


សម្តេចតេជោបានបញ្ជាក់ថា​ ៖​ នេះជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង។​ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា នយោបាយ ការទូតនិងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។​ 

យោធាត្រូវត្រៀមគ្រប់ពេលនិងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេ
ក៏ត្រូវ​ប្រើពេលយូរ។


សម្តេចតេជោ​ ហ៊ុន​ សែន​ បានបន្តថា​ ៖​ ខ្ញុំនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀលជាដំណាក់កាលទីមួយ។​ សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយជាតិនិងទឹកដីរបស់យើងទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង