Banner advertisement

បង្ក្រាបក្រុមក្មេងទំនេីងប្រើប្រាស់កាំបិតកាប់ទៅលើបុរស០៣នាក់ទៀត បណ្តាលឱ្យរបួសធ្ងន់ នៅក្រុងបាត់ដំបង

11-Jun-2025 9:21 AM

បាត់ដំបង៖ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០០និង៣០នាទី កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ចាន់ អឿន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិត) បង្កដោយក្រុមក្មេងទំនេីង នៅត្រង់ចំណុចក្នុងព្រលានយន្តហោះ ស្ថិតនៅក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយមានរបួសស្នាមលេីជនរងគ្រោះចំនួ ន ០៣នាក់៖ ១-ឈ្មោះ ចាន់ អឿន ភេទប្រុស អាយុ៦២ឆ្នាំ (ឪពុក) មានរបួសដាច់រលាត់កដៃខាងឆ្វេង ដាច់រលាត់ខាងក្រោយក្រោមស្មាខាងស្ដាំ, ២-ឈ្មោះចាន់ ហ៊ីង (កូន) ភេទប្រុស អាយុ២៤ឆ្នាំ របួសស្នាមដាច់លេីថ្ងាស់ ដេចំនួន០៥ថ្នេរ ស្នាមរលាត់ថ្ពាល់ខាងឆ្វេង ស្នាមរលាត់ចង្កេះពីក្រោយខាងស្ដាំ និង៣-ឈ្មោះចាន់ ណាង ភេទប្រុស អាយុ១៨ឆ្នាំ (កូន) របួសស្នាមដាច់រលាត់ដៃខាងឆ្វេងចំនួន០២កន្លែង រលាត់ខ្នងក្រោយខាងឆ្វេង ។ 


ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី និងបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់៖ ១-ឈ្មោះ ផុត ម៉ានិល ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះ ពត ស័ក្តិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣-ឈ្មោះ សេង ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៤-ឈ្មោះ ភឿត ភក្ដី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង៥-ឈ្មោះ ធាន ភ័ក្រ្ត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពថាពួកខ្លួនពិតជាបានយកកាំបិតកាប់ទៅលេីក្រុមជនរងគ្រោះត្រង់ចំណុចកេីតហេតុខាងលេី ពិតប្រាកដមែន ។ សម្ភារៈដកហូត៖
-កាំបិតផ្គាក់ដងឈើ ចំនួន០១ដើម ។
-ម៉ូតូចំនួន ០៣គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលទាក់ទង