ករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់នៅស្រុកសំរោង ខេត្ដតាកែវ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយរត់គេចទៅសម្ងំលាក់ខ្លួនបានរយៈពេល ៤ថ្ងៃនៅខេត្តរតនគីរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ព្រឿង រ៉ា ហៅហ៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ ដែលកាប់សម្លាប់បុរសម្នាក់នៅស្រុកសំរោង ខេត្ដតាកែវ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
ជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្ដរតនគីរី ចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំនុចភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង បន្ទាប់ពីរូបគេធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះឈ្មោះ ហឿន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានរត់គេចទៅសម្ងំលាក់ខ្លួនបានរយៈពេល ៤ថ្ងៃ។
ជនសង្ស័យបានសារភាពថា ករណីកាប់សម្លាប់នេះ ផ្ដើមចេញពីរឿងគំនុំ«ខឹងរឿងជនរងគ្រោះធ្លាប់វៃគេ ក៏កើតមានចិត្តគុំក្នុងចិត្តថានឹងកាប់សម្លាប់សងសឹកវិញអោយបាន។