Banner advertisement

បង្ក្រាបទីតាំងភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ លួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវញ្ចលើស្ត្រីនិងកុមារ រកឃើញអនីតិជន១៤នាក់

10-Jun-2025 12:12 PM

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស និងតំណាងសង្គមកិច្ច លោក ប្រាក់ ចំរើន ប្រធានការិយាល័យនិងមន្ត្រីចំនួន២រូប តំណាងនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត ដោយមានការសម្របសម្រួលពី លោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង នៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ (សាខាទី៥ទួលពង្រ) ដែលលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវញ្ចលើស្ត្រីនិងកុមារ ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឆែកឆេរនៅចំពោះមុខតំណាងម្ចាស់ទីតាំង រកឃើញមនុស្សចំនួន១២១នាក់ (ស្រី១០៤នាក់ និងប្រុស១៧នាក់) ក្នុងនោះរកឃើញមានអនីតិជន១៤នាក់ នាំមកនាយកដ្ឋានដើម្បីបន្តនីតិវិធី៕

អត្ថបទដែលទាក់ទង