ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តភីគអាប់ បុកជាមួយរថយន្តក្រុងដឹកកម្មកររោងចក្របានបណ្តាលអោយកម្មករជាច្រេីននាក់បានរងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាកចរាចរណ៍កេីតនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងករណីនេះរថយន្តភីគអាប់បុកជាមួយរថយន្តដឹកកម្មករហេីយរថយន្តដឹកកម្មករបានជ្រុលទៅបុក និងកៀបជាប់ដើមឈើមួយដើម។