Banner advertisement

ភ្លៀងធ្លាក់ខ្លាំងទាំងព្រឹកនៅខេត្តស្វាយរៀង

10-May-2025 6:26 PM

ភ្លៀងធ្លាក់ខ្លាំងទាំងព្រឹកនៅខេត្តស្វាយរៀង


នៅព្រឹកថ្ងៃទី ១០ ឧសភាឆ្នាំ២០២៥ នេះ មានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះនិងមានដួលរលំផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។


ប្រជាពលរដ្ឋបានឲ្យដឹងថា​ មានផ្ទះប្រជាពលរដ្ឋមួយចំនួនបានប៉ើងដំបូលនិងរលំនៅសង្កាត់ច្រកម្ទេស ក្រុមបាវិត ខេត្តស្វាយរៀងដោយសារមានភ្លៀងធ្លាក់ទាំងព្រឹកព្រលឹមលាយឡំជាមួយនឹងផ្គររន្ទះ។

នៅក្នុងភូមិសាស្ត្រក្រុងបាវិត​ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក៏មានភ្លៀងធ្លាក់លិចផ្លូវខាងមុខផងដែរ។

អត្ថបទដែលទាក់ទង