Banner advertisement

ACU សម្រេចឃាត់ខ្លួនមន្ត្រីនគរបាលផ្កាយមួយម្នាក់

10-May-2025 6:19 PM

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី​ សម្បត្តិ កុសល អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធនឹងការព្រឹត្តអំពេីពុរលួយរឿងស៊ីសំណូលសូកប៉ាន់​ នៃការជ្រើសរើសនគរបាលចូលក្រមខណ្ឌមន្ត្រីរាជការ។


លោក​ សយ​ ច័ន្ទវិចិត្រ​ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពេីពុករលួយ​ បានមានប្រសាសន៍បញ្ជាក់ថា​ ៖​ អង្គភាពប្រឆាំងអំពេីពុករលួយ​ សម្រេចឃាត់ខ្លួនលោក​ សម្បត្តិ​ កុសល​ កាលពីថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០២៥។ ហេីយឥឡូវនេះ​ កំពុងស្ថិតនៅក្នុងដំណាក់កាល​នៃកសាងសំណុំរឿង។

សូមជម្រាបថា​ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អត្តលេខ៥៧៦១៧ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង ចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ នេះបើយោងប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២៥។

អត្ថបទដែលទាក់ទង