កាលពីពេលថ្មីៗនេះ វេលាម៉ោងប្រមាណ ០២និង៣០ព្រឹក ខាងក្រោយសណ្ឋាគារ 520 ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីវាយធ្វើអំពើហិង្សារវាងក្រុមវ័យជំទង់ ២ក្រុម (ក្រុម១ ចំនួន៦នាក់ ប្រើមួកសុវត្ថិភាព និងក្រុម២ ចំនួន៤នាក់ ប្រើកាំបិតប៉័ងតោ) បណ្ដាលឲ្យយុវជនម្នាក់បានស្លាប់ ។
បន្ទាប់ពីករណីកើតឡើង ម្ដាយសពបានដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ ពាក់ព័ន្ធករណីក្រុមទាំង២ខាងលេី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។
សម្ភារៈដែលដកហូតបានរួមមាន ម៉ូតូ ៤គ្រឿង និងកាំបិតប៉័ងតោ ២ដើម ៕