Banner advertisement

ករណីជិះរថយន្តដេញបុកនិងព្រួតគ្នាវ៉ៃស្ត្រីម្នាក់ ! សមត្ថកិច្ចបញ្ជូនខ្លួនស្ត្រី ២នាក់ទៅតុលាការ

07-May-2025 9:45 AM

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីពីរនាក់ បើករថយន្តដេញបំបុករថយន្តស្ត្រីម្នាក់ និងព្រួតគ្នាប្រើអំពើហិង្សាលើស្ត្រីរងគ្រោះស្ត្រីពីរនាក់ ដែលបានបើករថយន្តដេញបំបុករថយន្តស្ត្រីម្នាក់ និងបានព្រួតគ្នាប្រើអំពើហិង្សាលើស្ត្រីរងគ្រោះទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។


ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីពីរនាក់ដែលបានបើករថយន្តដេញបំបុករថយន្តស្ត្រីម្នាក់ និងបានព្រួតគ្នាប្រើអំពើហិង្សាលើស្ត្រីរងគ្រោះទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។
ជនសង្ស័យទាំងពីរនាក់មានដូចជា ៖ ទី១. ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ និងទី២. ឈ្មោះ អ៊ឹង លីមុំ  ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង  រាជធានីភ្នំពេញ ។


ជនរងគ្រោះឈ្មោះ ចាប ចិន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ  ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។


សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីពីរនាក់ ដែលបានបើករថយន្តម៉ាក Raptor ដេញបំបុករថយន្តស្ត្រីម្នាក់ និងបានព្រួតគ្នាប្រើអំពើហិង្សាលើស្ត្រីរងគ្រោះកាលពីម៉ោង១០យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកបក្ខពួកមួយចំនួនទៀតសមត្ថកិច្ចកំពុងតែចាប់ចាប់ខ្លួនដើម្បីយកផ្តន្ទាទោសតាមច្បាប់។
អធិការនគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើដំបងមូល ប្រើដៃ និងបើករថយន្តម៉ាក Raptor ដេញបំបុកជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង។
សម្ភាររងការខូចខាត៖ រថយន្ត០១គ្រឿងម៉ាក  Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង  (ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor  ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ ។ កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង។

អត្ថបទដែលទាក់ទង