រថយន្តម៉ាកSSANGYONG ISTANA ចំនួន ៣គ្រឿង ដឹកពងមាន់ជាង ១២ម៉ឺនគ្រាប់ពីប្រទេសវៀតណាមចូលមកចែកចាយក្នុងប្រួេសកម្ពុជា ត្រូវបាន
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះចាប់នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។
មន្ត្រីដែលចុះបង្ក្រាបបានអោយដឹងថា រថយន្តទី១. ដឹកស៊ុតមាន់ចំនួន ១៦០ដុំ ស្មើនឹង៤៨០០០គ្រាប់ ឃាត់ជិតរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តទី២. ដឹកស៊ុតមាន់ចំនួន ១៥០ដុំ ស្មើនឹង៤៥០០០គ្រាប់ ឃាត់លើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញនិងរថយន្តទី៣. ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០០០០គ្រាប់ ឃាត់លើផ្លូវជាតិលេខ២ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
មន្ត្រីបញ្ជាកថា រថយន្តទាំងបីនេះ បានដឹកស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
បច្ចុប្បន្នក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕