អបអរសាទរសមាគមបាល់ទះវិសាខា ដែលកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះអន្តរជាតិ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅកោះតៃវ៉ាន់ ក្រោយយកឈ្នះលើក្លិបបាល់ទះរបស់កូរ៉េខាងត្បូង Cheonan Hyundai Capital Sky Walkers នៅល្ងាចថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ នេះ។
ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រតិភូ ក្រុមការងារ គ្រូបង្វឹក និងប្អូនៗកីឡាករ ដែលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពនៅគ្រប់ការប្រកួតកន្លងមក។
ក្នុងនោះដែរ ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ដែលតែងតែគាំទ្រ តាមដានលើកទឹកចិត្តដល់វិស័យបាល់ទះកម្ពុជា រួមទាំងក្រុមវិសាខា តាំងពីដើមរៀងមក។
ឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនេះ គឺជាជំហានបន្តឆ្ពោះទៅការពារតំណែងជើងឯករបស់វិសាខា ក្នុងពានរង្វាន់មួយនេះ ក្នុងនាមជាម្ចាស់ពាននៅឆ្នាំ២០២៤ កន្លងទៅ។
ក្នុងនាមមហាគ្រួសារបាល់ទះកម្ពុជា ខ្ញុំសូមជូនពរឱ្យសមាគមបាល់ទះវិសាខា បន្តប្រកួតបានជោគជ័យក្នុងប្រកួតដែលនៅសេសសល់ជាបន្តបន្ទាប់៕