ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា ចេញប្រកាសអន្តរក្រសួង ស្តីពី «គោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយករង នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ»
ប្រកាសនេះ កំណត់អំពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយករងនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកនាំ គ្រប់គ្រងគ្រឹះស្ថាន និងការផ្តល់សេវាអប់រំ។