Banner advertisement

ច្រកទ្វារព្រំដែនទាំងប្រាំជាប់នឹងភូមិសាស្ត្រខេត្តបាត់ដំបង ក៏ត្រូវបាន ភាគីថៃសម្រេចបិទទាំងស្រុង ដោយឯកតោភាគី។ ច្រកទ្វារព្រំដែនទាំងប្រាំ គឺមានច្រកទ្វារ

25-Jun-2025 11:15 AM

ច្រកទ្វារព្រំដែនទាំងប្រាំជាប់នឹងភូមិសាស្ត្រខេត្តបាត់ដំបង ក៏ត្រូវបាន ភាគីថៃសម្រេចបិទទាំងស្រុង ដោយឯកតោភាគី។ ច្រកទ្វារព្រំដែនទាំងប្រាំ គឺមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ និងច្រកទ្វារតំបន់ព្រំដែន ចំនួន៣ រួមមាន៖ 
១-ច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។


២-ច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង ។


៣-ច្រកទ្វារតំបន់ព្រំដែនបានសួនស៊ុំ ស្រុកសយដាវ ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ។


៤-ច្រកទ្វារតំបន់ព្រំដែនបានសាត់តារី ស្រុកសយដាវ ខេត្តចន្ទបុរី ទល់នឹងច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។


៥-ច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបររ៉ៃ ខេត្តត្រាត ទល់នឹងច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំ ឡូត ខេត្តបាត់ដំបង ៕

អត្ថបទដែលទាក់ទង