Banner advertisement

សម្តេចតេជោ ហ៊ុន សែន យល់ព្រមធ្វើជា អគ្គភស្តុភារកំពូលនៃកងយោធពលខេមរភូមិន្ទ តាមសំណើរបស់បណ្ដាមេបញ្ជាការទាំងអស់ ដែលឈរការពារទឹកដីព្រំដែនកម្ពុជា-ថៃ

26-Jun-2025 2:07 PM

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះបានឲ្យដឹងថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយល់ព្រមធ្វើជា អគ្គភស្តុភារកំពូលនៃកងយោធពលខេមរភូមិន្ទ តាមសំណើរបស់បណ្ដាមេបញ្ជាការទាំងអស់ ដែលឈរការពារទឹកដីព្រំដែនកម្ពុជា-ថៃ ក្នុងពេលដែលសម្តេចតេជោបានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតក្នុងការការពារទឹកដីជាប់ព្រំដែនថៃ។

អត្ថបទដែលទាក់ទង