Banner advertisement

សម្តេចតេជោ ហ៊ុន សែន ៖ សូមកងទ័ពទាំងឡាយកុំខ្លាច​នៅក្នងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង

26-Jun-2025 2:09 PM

ប្រសាសន៍ដ៏អង់អាចមហិមា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥  បញ្ជាក់យ៉ាងច្បាស់ចំពោះមុខកងទ័ពឡាយថា ៖ សូមកងទ័ពទាំងឡាយកុំខ្លាចនៅក្នងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង  និងកុំបារម្ភចំពោះការទ្រទ្រង់ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការនៃការកិច្ចការពារបូរណភាពទឹកដី នៃអធិបតេយ្យជាតិរបស់យើងពីការឈ្លានពានណាមួយ។


សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកដល់ខេត្តឧត្តរមានជ័យហើយ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង