រដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa បាននិយាយនៅថ្ងៃនេះថា លោកមានសុទិដ្ឋិនិយមថា ថៃ និងកម្ពុជា អាចចាប់ផ្តើមរកកិច្ចចរចាទ្វេភាគីឡើងវិញ ដើម្បីដោះស្រាយវិវាទព្រំដែនរបស់ពួកគេ និងជៀសវាងការប៉ះទង្គិចដែលអាចកើតមានឡើង ហើយអាចនឹងឈានទៅដល់ការបាត់បង់អាយុជីវិតទៀតផង។
លោកបានបន្ថែមថា បណ្តាញសម្រាប់កិច្ចពិភាក្សានៅតែបើកចំហសម្រាប់ភាគីទាំងសងខាង បន្ថែមលើគណៈកម្មការព្រំដែនរួម (JBC) គណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយលោកបន្ថែមថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចង់ឱ្យកិច្ចសន្ទនាទ្វេភាគីចាប់ផ្តើមឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយក្រសួងការបរទេសថៃបាននិងកំពុងព្យាយាមធ្វើឱ្យរឿងនោះកើតឡើង "ទោះបីជាវាមិនងាយស្រួលក៏ដោយ។