Banner advertisement

សម្តេចតេជោ ហ៊ុន សែន ប្រាប់អំពីស្ថានភាពពិតប្រាកដនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជូនមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងការលួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរពីខាងភាគីថៃ

25-Jun-2025 9:55 PM

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឯកឧត្តម នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនថា មានតែចោរទេ ដែលខ្លាចតុលាការ។ 

នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្រោយជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។


ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា ៖ នៅក្នុងជំនួបសម្តេចតេជោបានប្រាប់អំពីស្ថានភាពពិតប្រាកដនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការលួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរពីខាងភាគីថៃ ការសម្រេចចិត្តជាឯកតោភាគីរបស់ថៃបិទព្រំដែន និងសកម្មភាពដែលថៃបានរំលោភបំពានមកលើកម្ពុជា ក៏ដូចជាបូរណភាពទឹកដីកម្ពុជានាពេលកន្លងមក ដែលជាផ្នែកមួយដែលកម្ពុជាត្រូវតែមានវិធានការក្នុងការទប់ស្កាត់ឆ្លើយតបត្រឡប់ទៅវិញ។ ៤.៨


អ្នកនាំពាក្យព្រឹទ្ធសភាបានបន្តថា សម្តេចតេជោបានបញ្ជាក់នៅចំពោះមុខមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនដោយច្បាស់ថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី ពោលគឺតាមយន្តការការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់អន្តរជាតិ ដោយយកតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយ។ ដោយសម្តេចមិននឹកស្មានថាមានរឿងបែបនេះកើតឡើងចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ។

អ្វីដែលសម្តេចចង់បាន គឺព្រំដែនមួយដែលមានកិច្ចសហប្រតិបត្តិការល្អ ព្រំដែនមិត្តភាព និងការអភិវឌ្ឍន៍រួមគ្នា និងមិនចង់ឃើញមានការផ្ទុះអាវុធ ឬក៏សង្គ្រាមជាមួយគ្នាឡើយ គឺចង់ឃើញសន្តិភាពដែលបានកើតឡើងសម្រាប់ព្រំដែនរបស់កម្ពុជាដែលមានកន្លងមក ហើយបន្តកើតមានឡើងបន្តទៀត។ ៥.១៦
..


ឯកឧត្តម ជា ធីរិទ្ធ បានបន្តទៀតថា សម្តេចតេជោក៏បានស្នើឲ្យជប៉ុនជួយក្រៅតែពីការជម្រុញឲ្យភាគីនៃជម្លោះដោះស្រាយដោយសន្តិវិធី និងឈរលើគោលការណ៍អន្តរជាតិ។


ជាការឆ្លើយតបមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនបានអរគុណសម្តេចតេជោដែលបានបញ្ជាក់អំពីមូលហេតុ អំពីស្ថានភាពពិតនៃបញ្ហាព្រំដែននៅក្នុងប្រទេសកម្ពុជាដែលមានជាមួយប្រទេសថៃ។ ហើយមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនបានបញ្ជាក់ជំហរថា អ្វីដែលជប៉ុនចង់បាន គឺការដោះស្រាយបញ្ហាដោយសន្តិវិធីនិងនៅក្នុងបញ្ហាព្រំដែន៕

អត្ថបទដែលទាក់ទង