នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះភាគីថៃបានបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាឯកតោភាគី ពោលគឺមិនអនុញ្ញាតអោយមានការឆ្លងកាត់នោះទេ។ លើកលែងតែកូនសិស្ស អ្នកជំងឺតែប៉ុណ្ណោះ។
ចំណែកប្រជាពលរដ្ឋខ្មែរ ជនបរទេសជាច្រើននាក់ដែលចង់ចូលទៅប្រទេសថៃ គឺបាននាំគ្នាឈររង់ចាំកកកុញពេញមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត។