សម្តេចតេជោ ៖ ព្រឹកមុិញខ្ញុំបានបង្ហោះសកម្មភាពវាយកូនគោលរបស់ខ្ញុំ។ ខ្ញុំមិននឹកស្មានថាមានកាសែតថៃមួយយកទៅចុះផ្សាយនោះទេដែលនេះបង្ហាញឲ្យឃើញថាប្រជាជនថៃមួយចំនួនបានតាមដានសកម្មភាពខ្ញុំជាប្រចាំ។
តាមការសង្កេតនៅពេលខ្ញុំបង្ហោះសារម្តងៗមានប្រជាជនថៃលើស៥ភាគរយចូលមើលនិងខ្ពស់បំផុតពេលខ្ញុំបង្ហោះសារទាក់ទងដល់ការប្រើប្រាស់ជំពាមកៅស៊ូជាអាវុធក្នុងចំណោមអ្នកចូលមើលមានប្រជាជនថៃចំនួន17.1% ចូលមើលផងដែរ។
រៀងរាល់ការបង្ហោះរបស់ខ្ញុំតែងមានជនជាតិថៃដែលអាក្រក់មួយចំនួនចូលមករំខានដោយការខមិន(comments)ជាភាសារថៃឬ
អង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។
ខ្ញុំមិនឲ្យបិទចោលនោះទេតែពេលខ្លះខ្ញុំឆ្លើយតបខ្លីថា(Don’t Thai to me)។