Banner advertisement

ចលនាជាតិនិយម ! ក្រសួងមហាផ្ទៃ ទទួលថវិកា ជាង៣០០លានរៀល និង៥ម៉ឺនដុល្លារ អង្ករ ជាង៣០តោន ពីថ្នាក់ដឹកនាំ និងសប្បុរសជន!

11-Aug-2025 11:28 AM

ចលនាចូលរួមជាមួយក្រសួងមហាផ្ទៃដើម្បីគាំទ្រយុទ្ធជនជួរមុខ និងជនភៀសសឹក តាមការអំពាវនាវរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មផលផុស។ 


លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ឱ្យដឹងថាពេលនេះ ក្រសួងបានទទួលការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជន សរុបថវិកាចំនួន ៣៣៧,២៤៩,០០០រៀល និង៥០,៨៩២ដុល្លារ រួមទាំងអង្ករ៣៦,១០០គីឡូក្រាម។ 

បើតាមអ្នកនាំពាក្យ គិតចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ មកថ្នាក់ដឹកនាំ និងសប្បុរសជនថ្មី ដែលបន្តចូលរួមឧបត្ថម្ភគាំទ្រ រួមមានសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមជាមួយលោកជំទាវ ស ពៅ និងក្រុមគ្រួសារថវិកា៥០លានរៀល។ 

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ចំណុះអគ្គសវនកម្មផ្ទៃក្នុងថវិកា២៦លានរៀល និង៥០០ដុល្លារ។ ថ្នាក់ដឹកនាំ និងមន្ត្រី ចំណុះ អគ្គនាយកដ្ឋានរដ្ឋបាលថវិកា១ម៉ឺនដុល្លារ។ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំថវិកា៦១លានរៀល អង្ករ២៥តោន ថ្នាំពេទ្យ និងសម្ភារពេទ្យ១៦មុខ។ លោកស្រី វរសេនីយ៍ឯក ខាត់ ចន្ទ្រា ថវិកា១ពាន់ដុល្លារ និង Marjorie and Dr. Timothy Benadum ថវិកា៤លានរៀល។ 

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភដល់ជនភៀសសឹក និងកម្លាំងជួរមុខសរុបជាថវិកាចំនួន ១៨៦,២៤៩,០០០រៀល និងប្រាក់ដុល្លារ ២៨,៦៣៧ដុល្លារ ព្រមទាំងអង្ក២១តោន។ ដូចច្នេះ គិតត្រឹមថ្ងៃនេះក្រសួងមហាផៃ្ទទទួលបាន សរុបថវិកាចំនួន ៣៣៧,២៤៩,០០០រៀល និង៥០,៨៩២ដុល្លារ រួមទាំងអង្ករ៣៦,១០០គីឡូក្រាម៕

អត្ថបទដែលទាក់ទង