Banner advertisement

ប៉េអឹមចាប់ខ្លួនជើងខ្លាំង​ពាក់ព័ន្ធករណី "សញ្ចារកម្ម" ទៅលើក្មេងស្រីជាច្រើននាក់

11-Aug-2025 11:27 AM

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី​ សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងមូល​ដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប សហការ​ជាមួយ​ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យឿប ឌីណា ហៅ ម៉េង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់កាហ្វេ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណី “សញ្ចារកម្ម” (ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ)...។

ដោយ​យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ៖​
១-របស់ម្ដាយក្មេងស្រីរងគ្រោះ ភេទស្រី អាយុ ៣៧ឆ្នាំ កូនស្រីរងគ្រោះ អាយុ ១៤ឆ្នាំ  ។
២-ក្មេងស្រី អាយុ ១៦ឆ្នាំ (គ្មានអាណាព្យាបាល) ។
៣-ក្មេងស្រី អាយុ ១៦ឆ្នាំ។


ប្តឹងអំពីករណី “សញ្ចារកម្ម” ប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន នៅចំណុច ផ្ទះជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (កន្លែងលក់កាហ្វេមេត្រីរបស់ជនសង្ស័យ) ។

ជនរងគ្រោះជាអនីតិជនទាំង០៣នាក់បានបំភ្លឺជូនសមត្ថកិច្ចដូចៗគ្នាថា៖
ពួកខ្លួនត្រូវបាន ត្រូវបានឈ្មោះ យៀប ឌីណា ហៅម៉េង លួងលោមឲ្យជួលបន្ទប់របស់គាត់ ស្នាក់នៅ ដោយមិនចាំបាច់បង់ប្រាក់ជាមុនទេ នៅពេណារក ប្រាក់បានចាំបង់ជាក្រោយ រួមទាំងម្ហូបអាហារ និងកាហ្វេទៀតផង ។ 

នៅពេលពួកខ្លួនទាំង០៣នាក់គ្មាន ប្រាក់បង់ឲ្យគាត់ គាត់បានបង្ខំឲ្យពួកខ្លួនទៅបំរើផ្លូវភេទជាមួយភ្ញៀវ ដើម្បីយកប្រាក់សងថ្លៃដែលពួកខ្លួនជំពាក់គាត់ បើមិនព្រមធ្វើតាមគាត់ទេ គាត់គំរាមថា ចំណាយតែ៣០០បាត កាត់ដៃ-ជើង មិនឲ្យបានសុខទេ មិនតែប៉ុណ្ណោះ ឈ្មោះ យឿប ឌីណា ហៅម៉េង បានដក១០% នៃប្រាក់ ដែលខ្លួនទៅបំរើផ្លូវភេទជាមួយភ្ញៀវទៀតផង បើភ្ញៀវឲ្យបានក្នុង១០០$ គាត់ដកអស់ ២៥$ ពេលខ្លះបានតែ ៥០$ រូបគាត់ដកអស់១០$ ហើយចំណែកប្រាក់ដែលនៅសល់ពីការបំរើផ្លូវភេទ ពួកខ្លួនមិនដែលបានយកមកចាយវាយនោះទេ គឺឈ្មោះ យឿប ឌីណា ហៅម៉េង ត្រូវបង់ថ្លៃបន្ទប់ជួល ថ្លៃម្ហូបអាហារ ថ្លៃកាហ្វេ ថ្លៃជួលម៉ូតូ ថ្លៃជួលទូរស័ព្ទប្រើ ។ ឈ្មោះ អ.ធ.ត. ដែលជាជនរងគ្រោះ អាយុ១៤ឆ្នាំ បានររៀបរាប់ជូនសមត្ថកិច្ចដោយក្តុកក្តួលទៀតថា៖ នៅកំឡុងខែឧសភាឆ្នាំ២០២៥ ខ្លួនបានខ្ចីម៉ូតូម៉ាកហុងដាវ៉ារីអូឃ្លីក របស់ឈ្មោះ តេង ចាន់រតន: ភេទប្រុស ត្រូវជាប្អូនធម៌ឈ្មោះ យឿប ឌីណា ហៅ ម៉េង ដើម្បីដើរលេងតែត្រូវបានជួបគ្រោះ ថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យខូចខាត ម៉ូតូ បាក់បូម វៀចតួ ពេលនោះពួកគាត់ ( តេង ចាន់រតន:និងឈ្មោះ យឿប ឌីណា) បានឲ្យខ្លួនសងថ្លៃជួសជុលម៉ូតូចំនួន ៨០០$ ដោយសារគ្មានប្រាក់ ទើបខ្លួនមកផ្ទះជួលរបស់ឈ្មោះ យឿប ឌីណា ហៅម៉េង ទើបមាន បញ្ហានេះកើតឡើងតែម្តង ។

ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ  ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ការិយាល័យជំនាញកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ចំណែក​ជនរងគ្រោះ​ប្រគល់ជូន​មន្ទីរ​សង្គម​កិច្ច អតីត​យុវជន និងយុវនីតិសម្បទាខេត្តសៀមរាប ៕

អត្ថបទដែលទាក់ទង