Banner advertisement

យោងតាមមន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ៖

11-Aug-2025 11:30 AM

យោងតាមមន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ៖  រហូតមកដល់ពេលនេះ ក្រៅពីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ​ទាក់ទងនឹងការផ្ទុះមីនបង្កឱ្យមានរបួសទាហានថៃ ៣ នាក់, យើងមិន​ទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជា ទាក់ទងនឹង​ការផ្ទុះមីននេះនៅឡើយទេ។ 

កងទ័ពកម្ពុជាបាននិងកំពុងគោរពយ៉ាងម៉ឺង​ម៉ាត់នូវស្មារតីបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងស្មារតីនៃកិច្ចប្រជុំ​វិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ យើងសង្ឃឹមថាភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័ត​កងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួន​ដែលឈរជើងឡើយ។

អត្ថបទដែលទាក់ទង