ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅលេីបណ្តាញសង្គមថា ៖ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ សម្តេច ព្រះសង្ឃរាជ ព្រះថេរានុថេរៈ ទាំង ២.៥៦៩ ព្រះអង្គ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ដែលបាននិមន្ត និងអញ្ជើញដង្ហែក្បួនក្នុង «ធម្មយាត្រាដើម្បីសន្តិភាព» នារសៀលនេះ។
ខ្ញុំព្រះករុណាខ្ញុំ សូមបង្ហាញនៅការដឹងគុណ និងការគាំទ្រ ចំពោះការចូលរួមបង្ហាញស្មារតី និងឆន្ទៈស្នេហាជាតិរបស់ព្រះតេជគុណគ្រប់ព្រះអង្គសរបញ្ជាក់ពីកម្លាំងរួបរួមសាមគ្គីដ៏មហិមារបស់ប្រជាជនកម្ពុជា ក្នុងនាមជាជាតិសាសន៍ដែលស្រលាញ់សន្តិភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមគុណបុណ្យបារមី នៃ «ធម្មយាត្រាដើម្បីសន្តិភាព» ជួយឱ្យព្រះរាជាណចក្រកម្ពុជាមានសុខសន្តិភាពជានិច្ចនិរន្តរ៍តទៅ។