ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ក្ល៊ែរ ឃូណន់ (Claire Conan) នាយិកា អង្គការកម្មវិធីស្បៀងពិភពលោក (World Food Program) បានអញ្ជើញប្រគល់ស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាលជូនជនភៀសសឹក សរុបចំនួន ៤៥៥២គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
អំណោយរបស់រាជរដ្ឋាភិបាលខាងលើ គឺជាការបង្វែអំណោយនៃកម្មវិធីស្បៀងអាហារឧបត្ថម្ភតាមសាលារៀន មកប្រគល់ជូនជនភៀសសឹកវិញបន្ទាប់ពីកើតមានជម្លោះតាមបន្ទាត់ព្រំដែន។ ការប្រគល់ស្បៀងនៅថ្ងៃនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម។
ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥