Banner advertisement

បុរស​មួយក្រុម​រងការ​ចោទប្រកាន់​ពី​ស្ត្រី​ម្នាក់ថាបាន​ប្រេីហឹង្សា​ទៅលេីនាងក្នុង​បន្ទប់​ខារ៉ា​អូខេ

09-Aug-2025 10:14 AM

បុរស​មួយក្រុម​រងការ​ចោទប្រកាន់​ពី​ស្ត្រី​រងគ្រោះ​ថាបាន​ប្រេីហឹង្សា​ទៅលេីនាង​បណ្ដាលអោយ​រងរបួស​ផ្ទៃ​មុខ​ និង​ ភ្នែក​ ក្នុង​បន្ទប់​ខារ៉ា​អូខេ​ មួយ​កន្លែង​នៅ​ បឹងកក់​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ កាល​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​ ៧​ ឈាន​ចូល​ថ្ងៃ​ទី​ ៨​ ខែ​ សីហា​ ឆ្នាំ​ ២០២៥​ ។ 


ប្រភព​បាន​អោយដឹងថា​នៅ​វេលាយប់ថ្ងៃទី​ ៧​ ខែ​ សីហា​ ឆ្នាំ​ ២០២៥​ វេលាម៉ោង​ ២១:៣៥​ នាទី​ មាន​ភ្ញៀវ​មួយក្រុុមជិះរថយន្ត​ Lexus 570 ពណ៌ខ្មៅ​ ស្លាកលេខ​ AN-1211 ភ្នំពេញ​ និង​ រថយន្ដ​ Range Rover ពណ៌ខ្មៅ​មួយគ្រឿង​ស្លាក​លេខ​ 2BH-1211 ភ្នំពេញ​ ចូលទៅ​ផឹកស៊ី​ច្រៀង​ខារ៉ា​អូខេ​នៅ​បន្ទប់​លេខ​ ៦៦៦៦​ ។  

បន្ទាប់​ពី​ផឹក​ស៊ី​ស្រវឹង​ ភ្ញៀវ​បុរស​ទាំងនោះ​បាន​អុកកែវ​ខ្លាំង​បណ្ដាលអោយ​បែក​កញ្ចក់​តុក​អស់​ចំនួន​ ៣​ ។  

រហូត​ដល់​ម៉ោង​ជាង១រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៨​ សីហា​ ឆ្នាំ​២០២៥​ ក្រុម​ភ្ញៀវ​ទាំងនោះ​ហៅ​គិតលុយ​ មេការ​ក៏បាន​គិត​លុយទាំងថ្លៃបែកកញ្ចក់៣​ សរុបទាំងអស់ជាង​ ១០០០​ ដុល្លារ​ ។  

ដោយឃេីញ​មេការ​គិតលុយទាំងថ្លៃ​បែក​កញ្ចក់តុក៣​ ចំនួន​ ៤៥០​ ដុល្លារ​ ភ្ញៀវ​ម្នាក់ដែល​ទំនងជា​មេគេ​ បាន​ទះ​កំភ្លៀងមេការ​ជា​ច្រេីនដៃហេីយ​នាំ​គ្នាដេីរចេញទៅ​ឆ្លងកាត់​កាមេរ៉ាសុវត្ថិភាព​ដូច​គ្មាន​រឿងអីកេីតឡេីង​ ។ 


តាម​ការ​ស្រាវជ្រាវ​អត្តសញ្ញាណ​ម្ចាស់​គណនី​ធនាគារ​ទូទាត់លុយ​ ម្ចាស់​ គណនីមាន​ឈ្មោះ​ ចាន់​ គង់​ ចំណែកម្ចាស់​រថយន្តទាំង២ខាងលេី​ត្រូវបានគេស្គាល់ថា​ ឈ្មោះ​ ចាន់​ ហាក់​ រស់នៅផ្ទះ​ភូមិ២​ ផ្លូវ​ ៤២០​ សង្កាត់​ បឹង​ត្របែក​ ខណ្ឌ​ ចំការ​មន​ ។ 

ស្ត្រីរងគ្រោះ​បាន​កំពុងរៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អ្នក​បង្ករ​អំពេីហឹង្សា​អោយ​សមត្ថកិច្ចចាត់ការតាម​ផ្លូវច្បាប់​ ។  សង្ឃឹមថា​សមត្ថកិច្ច​នឹងរក​យុត្តិធម៌​ជូន​ស្ត្រីរងគ្រោះ​ ។

អត្ថបទដែលទាក់ទង