Banner advertisement

មុននេះបន្តិច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះហត្ថលេខាលើលទ្ធផលនៃប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀងការងារ)

09-Aug-2025 10:57 AM

រយៈពេល ៥ថ្ងៃពេញ ជាប់គ្នានេះ ពោលគឺរាប់ចាប់ពីពេលប្រឡងបញ្ចប់ភ្លាមៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបន្តការងារដោយមិនបង្អង់ដៃនោះទេ។  ពេលនេះ ដំណើរ​ការ​កែ​សន្លឹក​កិច្ចការ​ បូក​ពិន្ទុ​ និង​ផ្ទៀងផ្ទាត់​ ដើម្បីជ្រើសរើសបេក្ខជនជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែង​ជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀងការងារ)  ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល​ បានបញ្ចប់។


ខណៈនេះ  ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការនានា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផល សម្រាប់ការបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀងការងារ)។

ក្រុមការងារកំពុងបន្តនីតិវិធីឱ្យបានឆាប់រហ័សដើម្បីប្រកាសលទ្ធផលជូនបេក្ខជនដែលកំពុងរង់ចាំ លទ្ធផលនៃការប្រឡងរបស់ខ្លួន ក្រោមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

អត្ថបទដែលទាក់ទង