ឯកឧត្ដម កាន់ ផារិទ្ធ និង ឯកឧត្ដម អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ.) បានដឹកនាំតំណាងនៃស្ថានបេសកកម្មការទូត ចំនួន ១១ និងទីភ្នាក់ងារអង្គការសហប្រជាតិជាតិ ប្រចាំនៅកម្ពុជា ចំនួន ១៥ ចុះពិនិត្យជំរំភៀសសឹកចំនួន ៤កន្លែង នៅក្នុងខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ប្រតិភូទាំងអស់បានឃើញផ្ទាល់អំពីការលំបាករបស់ពលរដ្ឋភៀសសឹក និងបានស្ដាប់អំពីបំណងធំបំផុតរបស់ពលរដ្ឋ គឺ ស្បៀងអាហារ ជម្រក ការឈប់បាញ់គ្នា និងលទ្ធភាពត្រឡប់ទៅផ្ទះវិញ។
គណប្រតិភូ កបទ.សអ. ក៏បាននាំយកអំណោយជាអង្ករ និងថ្នាំពេទ្យ ជូនជំរំជនភៀសសឹកនៅចុងកាល់ ខេត្តឧត្ដរមានជ័យ និងជំរំជនភៀសសឹកស្រីស្នំ ខេត្តសៀមរាប ផងដែរ។
His Excellency KAN Pharidh and His Excellency UN Kheang, Secretaries of State of the Ministry of Foreign Affairs and International Cooperation (MFAIC), led a delegation comprising representatives from 11 diplomatic missions and 15 UN agencies based in Cambodia to visit four displaced persons camps in Oddar Meanchey and Siem Reap Provinces on 6-7 August 2025.
On that occasion, the delegation witnessed the hardships faced by the displaced persons and heard their greatest wishes: food, shelters, ceasefire and the ability to return home.
The delegation from MFAIC also brought donations of rice and medicines to the Chong Kal displaced persons camp in Oddar Meanchey Province and the Srei Snam displaced persons camp in Siem Reap Province.