កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង សហការជាមួយកម្លាំងផ្នែកគ្រឿងញៀន និងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ និងឃាត់ម៉ូតូចំនួន០៤គ្រឿង ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។
១. ឈ្មោះ ភីន ភួងម៉ារា ភេទប្រុស អាស័យដ្ឋានភូមិកំពូលសេរី ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាក Honda Dream C125 ពាក់ផ្លាកលេខ ភ្នំពេញ 1LE-7851។
២. ឈ្មោះ ណោ មករា ភេទប្រុស អាស័យដ្ឋានភូមិមេលោង ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាក Suzuki Nex ពាក់ផ្លាកលេខ ភ្នំពេញ 1LE-8328។
៣. ឈ្មោះ ឈិន តុងហេង ភេទប្រុស អាស័យដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរ ម៉ូតូម៉ាក Suzuki Nex ពាក់ស្លាកលេខ ភ្នំពេញ 1IN-2803។
៤/- ឈ្មោះ លី យ៉ុងហាវ ភេទប្រុស អាស័យដ្ឋាន ភូមិស្ងួនពេជ្យ សង្កាត់កន្ទោប ខណ្ឌកំបូល បើកបរម៉ូតូម៉ាក Honda Scoopy ពាក់ស្លាកលេខ ភ្នំពេញ 1IU-9814។