រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ទោ កាន វឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីបើកផ្លូវឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។
ឧត្តមសេនីយ៍ទោ កាន វឌ្ឍនា ត្រូវមកបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃ នាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រហូតមានការសម្រេចជាថ្មី។