ក្រុមការងារព័ត៌មាននិងសាធារណមតិ ខេត្តព្រះសីហនុ៖ ការបង្ហោះផ្សាយដែលថា នៅពេលនេះវៀតណាមកាន់កាប់កោះឬស្សីរបស់ខ្មែរ ជា «ព័ត៌មានក្លែងក្លាយ»
នាល្ងាចថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមការងារព័ត៌មាននិងសាធារណមតិ ខេត្តព្រះសីហនុ បានចេញមកបញ្ជាក់ថា ការបង្ហោះវីដេអូនៅលើបណ្ដាញ TikTok របស់គណនី Sklpro10 ដែលថា «នៅពេលនេះវៀតណាមកាន់កាប់កោះឬស្សីរបស់ខ្មែរ តើពិតទេ» គឺជា «ព័ត៌មានក្លែងក្លាយ» និងបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋកុំយល់ច្រលំ និងបញ្ឈប់ការចែករំលែកវីដេអូនេះតទៅទៀត៕