Banner advertisement

នាវាចម្បាំងកងទ័ពជើងទឹករំដោះប្រជាជនចិនចូលចតនៅមូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥

12-May-2025 8:33 PM

ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន០១គ្រឿង លេខ989 ជាប្រភេទនាវាពហុមុខងារ Type-071 ចូលចតនៅកំពង់ផែ​លេខ១ មូលដ្ឋានសមុទ្ររាម កាលពីព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
 ក្នុងដំណើរចូលរួមសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។


នាវាចម្បាំងកងទ័ពជើងទឹករំដោះប្រជាជនចិន ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ LYU GUANGKUN ឧបការី នាយសេនាធិការតំបន់យោធភូមិភាគខាងត្បូង កងទ័ពជើងទឹករំដោះប្រជាជនចិន ។

ទទួលស្វាគមន៍ដោយឯកឧត្តម ឧត្តមនាវីទោ ឆុង ស៊ីដេត មេបញ្ជាការរង និងជានាយសេនាធិការ មូលដ្ឋានសមុទ្ររាម អញ្ជើញអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធ តំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយនាវីជាច្រើនរូប ។

-លក្ខណៈបច្ចេកទេស នាវាលេខ989
+ទម្ងន់ផ្ទុក  ២៥០០០ តោន 
+បណ្ដោយ ២១០ ម៉ែត្រ 
+ទទឹង ២៨ម៉ែត្រ 
+ជម្រៅទឹក ៧ម៉ែត្រ 
+ល្បឿន ២៥ knots

អត្ថបទដែលទាក់ទង