ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្របពេលនេះកម្ពុជាមានបញ្ហាព្រំដែនជាមួយថៃ សំរាប់អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងជាង ៤០០គ្រឿងរួចរាល់ហើយ ឱ្យតែរាជរដ្ឋាភិបាលដាក់បទបញ្ជា គឺនឹងចេញទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត ដោយនឹងអនុវត្តតាមបទបញ្ជាភ្លាមៗ ដែលនេះជាការគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា មិនដូចជនអគតិមួយចំនួននោះទេ។
ការបញ្ជាក់នេះ ក្នុងពិធី សំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យនារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥៕