ខេត្តស្វាយរៀង ៖ ជនសង្ស័យជនជាតិវៀតណាម ៥នាក់ ស្រីម្នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ឃាត់ខ្លួន ជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់ រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីនេះ ធ្វើឡើងកាលពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសនីយ៍ឯក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រូលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ជនសង្ស័យជនជាតិវៀតណាម ចំនួន ០៥នាក់ មានស្រីម្នាក់។ ក្នុងនោះ សមត្ថកិច្ច ចាប់ដកហូតយកសម្ភារ: វត្តុតាងរួមមាន ៖
១- ថ្នាំញៀនប្រភេទកេតាមីន ០២ កញ្ចប់ទម្ងន់ ១៤- ២០ក្រាម
២- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ០៥ កញ្ចប់ទម្ងន់ ១១.៨៥ក្រាម
៣- ថ្នាំគ្រាប់ពណ៌ក្រហម (WY) ប្រភេទកេតាមីនចំនួន ១០៣គ្រាប់
៤- ថ្នាំគ្រាប់ពណ៌ក្រហម (A) ប្រភេទមេតំហ្វេតាមីន ចំនួន ០១គ្រាប់
៥- ថ្នាំគ្រាប់ពណ៌ផ្ទមេឃប្រភេទ (MDMA) ចំនួន ០៨ គ្រាប់
៦- ថ្នាំគ្រាប់ពណ៌បៃតងប្រភេទ (MDMA) ចំនួន ១៩ គ្រាប់
៧- ថ្នាំញៀនប្រភេទ (MDMA) សញ្ញារូបសេះ ០១ កញ្ចប់
៨- ជរ័អាភៀន ០១កញ្ចប់
៩- អាវុធខ្លីចំនួន ០៣ ដើម- បង់ចំនួន០៣ - គ្រាប់ចំនួន ៤៣ គ្រាប់
១០- កាំបិត ០៤ - ដំបងឆក់ ០១
១១- ជញ្ជីងថ្លឹងថ្នាំញៀន ០២ គ្រឿង
១២- ទូរសព្ទ័ដៃ ០៩ គ្រឿង
១៣- រថយន្តចំនួន ០៣ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារះមួយចំនួនទៀត។
បច្ចុប្បន្ន កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានបញ្ជូនជនជាតិវៀតណាម ទាំង ៥នាក់ ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី៕