មានករណីបាក់អាគារនៅភូមិក្បាលស្ពាន សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះ កើតនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការបាក់អគារនេះ បានសង្កត់លើផាសអាប់ និងម៉ូតូប្រជាពលរដ្ឋដែលចតនៅក្បែរទីតាំងកើតហេតុ។ ហើយប្រជាពលរដ្ឋដែលនៅក្បែរនោះក៏មានរបួសផងដែរ៕