ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមករណីហិ..ង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ ដែលបណ្តាលឲ្យបុរសម្នាក់បើកម៉ូតូរ៉ឺម៉កកង់បីរងរបួសស្រាលនោះហើយ គឺជនរងគ្រោះមិនបានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ចនោះទេ លុះនៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវនិងបានទំនាក់ទំនងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក០២នាក់ដែលជិះម៉ូតូ០១គ្រឿងដើម្បីនាំយកមកចាត់ការតាមផ្លូវច្បាប់។