Banner advertisement

បង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តឧត្តរមានជ័យ ៖​ រកឃើញជនជាតិបរទេសចំនួន ១០៣នាក់

18-Jul-2025 11:46 AM

ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល រីសត សង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams  ចំនួន ០៩កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រភូមិសាស្ត្រអូរស្មាច់ ក្រុងសំរោង និងភូមិសាស្ត្រជប់គគីរ ស្រុកបន្ទាយអំពិល ដោយបានរកឃើញជនជាតិបរទេសសរុបចំនួន ១០៣នាក់ ក្នុងនោះស្ត្រីចំនួន ៤១នាក់៖ ជនជាតិចិនចំនួន ៧៨នាក់ ស្រ្តី ១៧នាក់, ជនជាតិវៀតណាម ១៩នាក់ ស្ត្រី ១៦នាក់, ជនជាតិថៃ ០១នាក់, និងជនជាតិឡាវ ០៥នាក់ ស្ត្រី ០៥នាក់។ 


ពីទីតាំងបង្រ្កាបទាំងនោះ សម្ភារៈរួមមានកុំព្យូទ័រ, ម៉ាទឹកកក, អាវុធ, កាំបិតស្នៀត និងវត្ថុតាងផ្សេងទៀត ត្រូវបានក្រុមសមត្ថកិច្ចប្រមូលទុកជាវត្ថុតាង។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈទីតាំងបង្រ្កាបទាំងអស់ត្រូវបានបិទទាំងស្រុង ជាមួយនឹងការយាមកាម ២៤ម៉ោងនៅទីកន្លែងទាំងនោះ។ សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

អត្ថបទដែលទាក់ទង