Banner advertisement

ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ៖​ រកឃេីញជនជាតិចិន​ ចិនតៃវ៉ាន់​ និងវៀតណាម​ សរុប​១០០នាក់

17-Jul-2025 3:56 PM

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥​ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រតិបត្តិការដោយកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams  នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ និងសម្ភារះមួយចំនួនដូចខាងក្រោម៖
-ជនជាតិចិនតៃវ៉ាន់ ៧៥នាក់ 
- ⁠ជនជាតិចិន ចំនួន ២៤នាក់  
- ជនជាតិវៀតណាម ១នាក់
-ទូរស័ព្ទ ៤៦៩គ្រឿង 
- កំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង
- ⁠លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់)
- រថយន្តសរុបចំនួន ០២គ្រឿង
- ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់  

បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អត្ថបទដែលទាក់ទង