ភ្នំពេញ ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបចំពោះការវាយប្រហាររបស់ភាគីថៃមកលើសម្តេចតេជោ និងមកលើកម្ពុជា ជុំវិញករណីបំភ្លើសបំផ្លៃប្រឌិតរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាពីសំណាក់ភាគីថៃ។ ដោយអ្នកនាំពាក្យសម្តេចតេជោបានអះអាងថា នេះគឺជាល្បែងសងសឹក ហើយក៏ជាល្បិចនៃការដើរព្រួសឈាមដាក់គេពីសំណាក់ភាគីថៃដែលជាទម្លាប់របស់ប្រទេសមួយនេះ តែងតែធ្វើមកលើកម្ពុជាមកលើប្រទេសជិតខាង ជាពិសេសមកលើប្រទេសកម្ពុជា។
អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ ថ្មីៗនេះ ក៏អតីតនាយករដ្ឋមន្ត្រីថៃដែលទើបតែត្រូវបានគេព្យួរពីតំណែងក៏ធ្លាប់ព្រួសឈាមដាក់កម្ពុជាដែរជុំវិញរឿងឧក្រិដ្ឋកម្មតាមអនឡាញ ស្របពេលដែលប្រទេសខ្លួនឯងទៅវិញទេ ដែលជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍របស់យើង។ អង្គការសហប្រជាជាតិថ្មីៗនេះ ក៏បានចោទប្រកាន់ចំពោះប្រទេសនេះឲ្យដោះស្រាយ ដោយសារប្រទេសថៃជាមជ្ឈមណ្ឌលនៃការឆបោកឧក្រិដ្ឋកម្មតាមអណឡាញ។ ដូច្នេះនេះ គឺជាល្បិច គឺជារបៀបនៃការដើរព្រួសឈាមដាក់គេដែឡាមាយាទរបស់ប្រទេសមួយនេះ ដែលជាមាយាទរបស់មេដឹកនាំមួយនេះ មកលើប្រទេសដទៃជាពិសេសកម្ពុជា ក្នុងចេតនាបង្ខូចកិត្តិយសរបស់គេ ស្របពេលដែលខ្លួនឯង គឺជាប្រទេសដែលប្រឡាក់ដោយលាមក។
១.២៤
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ៖ ថៃអាចប្រើវិធីគ្រប់យ៉ាង ល្បិចកលមានទាំងប៉ុន្មានអញ្ជើញប្រើមកដើម្បីវាយប្រហារបន្តុះបង្អាប់កម្ពុជាសូមអញ្ជើញមក កម្ពុជារបស់យើងមិនខ្លាចទេ ហើយមេដឹកនាំរបស់កម្ពុជាសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំរបស់កម្ពុជាអាចកំរបានជានិច្ច។ ប៉ុន្តែគេដឹងហើយពិភពលោកនេះថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក។ រឿងភ្ជាប់ជាមួយនឹងសម្តេចតេជោ អ្នកសិទ្ធជាមួយសម្តេចតេជោ បើតុលាការថៃចិត្តសឿងគួរតែចោទប្រកាន់លោកថាក់ស៊ីន ពីព្រោះលោកថាន់ស៊ីន គឺជាមនុស្សដែលស្និទ្ធបំផុតជាមួយសម្តេចតេជោ ជាមនុស្សដែលត្រូវបានសម្តេចតេជោចិញ្ចឹម សម្តេចតេជោចិញ្ចឹមគ្រួសារលោកថាក់ស៊ីនមួយពូជ។ អីចឹងបើតុលាការថៃចិត្តសឿង ឬក៏យល់ល្អនោះចោទប្រកាន់លោកថាក់ស៊ីនទៅជារឿងត្រឹមត្រូវបំផុតព្រោះស្និទ្ធជាមួយសម្តេចតេជោណាស់!៕