Banner advertisement

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សា នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

10-Jul-2025 9:04 AM

មានករណីហិ ង្សារវាងភាគី (ក) មានគ្នាចំនួន០៤នាក់ (ប្រុស ០៣នាក់, ស្រី០១នាក់) និងភាគី(ខ) មានគ្នាចំនួន០១នាក់ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហពន្ឋ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៥ ។


ពាក់ព័ន្ធករណីហិង្សានេះផ្តើមចេញខាងពីភាគីបើករថយន្ត ម៉ាក Lexis 300 ពាក់ផ្លាកលេខ ភ្នំពេញ 2AL-3615 ពណ៌ទឹកមាស បើកថយក្រោយប៉ះតុលក់អីវ៉ាន់ បណ្តាលឱ្យខូចខាត ហើយពួកគេមិនយោគយល់សម្របសម្រួលដោះស្រាយគ្នានោះទេក៏មានការប៉ះសម្តីនិងគ្នាបង្កជាហិង្សាតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ទាំងពីរភាគី និងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលទាក់ទង