Banner advertisement

ក្រសួងប្រៃសណីយ៍ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម

10-Jul-2025 8:55 AM

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានឥ្យដឹងថា ក.ប.ទ. បានសង្កេតឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ 

ក.ប.ទ. សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង ដូចការ ចោទប្រកាន់នេះទេ។ 

ក.ប.ទ. យល់ឃើញថាការចោទប្រកាន់នេះជាចេតនាអាក្រក់របស់ថៃដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ផ្ទុយទៅវិញ ក.ប.ទ. ក៏បានសង្កេតឃើញថាក្រុមចោរ បច្ចេកវិទ្យា (Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយបរមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាល កម្ពុជាស្ទើតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និង ទទួលរងការប៉ះពាល់តិចតួច។

អត្ថបទដែលទាក់ទង