Banner advertisement

ខ្លាំងប៉ះខ្លាំង​ ! ប៉ូលិសចរាចរណ៍ប៉ះគ្នាជាប៉ូលីសព្រហ្មទណ្ឌ ករណីថ្នាក់ចរាចរណ៍

10-Jun-2025 12:03 PM

មិនគួរទាល់តែសោះ​ សុទ្ធតែជាអ្នកអនុវត្តច្បប់​ ប៉ូលិសចរាចរណ៍ប៉ះទង្គិចគ្នាជាប៉ូលីសព្រហ្មទណ្ឌដោយសារ ករណីថ្នាក់ចរាចរណ៍រវាងរថយន្ត Land cruiser​ ជាមួយរថយន្ត Nissan Navara។


ករណីថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង ស្ថិតនៅចំណុចស្តុប២៤ម៉ោង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅម៉ោងជិត១២រំលងអាធ្រាត្រ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយបុរសម្នាក់ដែលអះអាងថាខ្លួនជាប៉ូលិសព្រហ្មទណ្ឌបានមកជួយសម្របសម្រួលគ្នីគ្នាខាងរថយន្ត Land cruiserនិងទាមទារឱ្យសមត្ថកិច្ចចរាចរណ៍វាសជាតិអាកុលភាគីម្ខាងទៀតដែលបើកបររថយន្ត Nissan Navara តែសមត្ថកិច្ចចរាចរណ៍ប្រាប់ថាខ្លួនធ្វើតាមនីតិវិធីមិនអាចវាស់នៅកន្លែងកើតហេតុបានទេ ចាំដល់កន្លែង ស្រាប់តែប៉ះទង្គិចតែម្តង។

អត្ថបទដែលទាក់ទង