Banner advertisement

កងវរសេនាតូចលេខ៣៣៥ តំបន់ប្រតិបត្តិការសឹករង កំពត បន្តល្បាតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន

10-Jun-2025 11:18 AM

ខេត្តកំពត ៖ កងវរសេនាតូចលេខ ៣៣៥ តំបន់ប្រតិបត្តិការសឹករង កំពត បន្តល្បាតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន នៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២៥  លោកវរសេនីយ៍ទោ យឿង រតនា មេបញ្ជាការកងវរសេនាតូច៣៣៥ បានដឹកនាំកម្លាំង កងអនុសេនាធំទី២ធ្វើការល្បាតក្នុងភូមិសាស្ត្រ ទទួលខុសត្រូវចាប់ពីបង្គោល ៣០១/២ រហូតដល់បង្គោល ៣០ ២/១ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ( ព្រំដែន កម្ពុជា - វៀតណាម ) ដែល អង្គភាព ទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់ នូវរាល់សភាពការណ៍ ប្រែប្រួល តាមព្រំដែន ព្រមទាំង ទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងដូចជា ការលួចឆ្លងដែនខុសច្បាប់ នឹងការជួញដូរផលិតផលដែលខុសច្បាប់ផ្សេងៗ  និងករណីខុសច្បាប់ជាច្រើនទៀត ។ ការល្បាតតាមព្រំដែន គឺដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់កម្ពុជាយើង និងធ្វើឲ្យមានតម្លាភាពល្អ មានភាពសុក្រឹត្រយុត្តិធម៍ទៅវិញទៅមក មានភាពប្រាស្រ័យទាក់ទង់ល្អ និងដើម្បីទំនាក់ទំនងល្អរវាងប្រជាតិទាំងពីរ (កម្ពុជា- វៀតណាម) ។


ក្នុងនោះដែរ លោកវរសេនីយ៍ទោ យឿង រតនា មេបញ្ជាការកងវរសេនាតូច៣៣៥ ក៏បានផ្សព្វផ្សាយ នូវ បទបញ្ជា របស់ឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពត ដល់ នាយទាហាន នាយទាហាន និង ពលទាហារ ចំណុះ កងវរសេនាតូចលេខ  ៣៣៥ ត្រូវត្រៀមកម្លាំង មានមុខ ១០០% រង់ចាំបទបញ្ជា រួមនឹងបានជំរុញអោយគ្រប់បណ្ដា មេបញ្ជាការ កងអនុសេនាធំ ទាំងអស់ត្រូវបង្កើនការ ដើរ ល្បាត ឲ្យបានជាប់ជាប្រចាំ និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបគ្រោះមហន្តរាយផ្សេងៗ ដោយ យៈថាហេតុត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺរាតត្បាតផ្សេងៗ ថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា ។


ជាមួយនោះលោក វរសេនីយ៍ ទោ យឿង រតនា បានដាក់ចេញនូវ បទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាពត្រូវអនុវត្តតាម បទបញ្ជារបស់ថ្នាក់លើ ឲ្យបានម៉ឺងម៉ាត់ ក៏ ដូចជាអនុវត្ត យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែន សន្តិភាព មិត្តភាព កិច្ច សហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ជាលទ្ធផល នៃសកម្មភាព ល្បាតពុំមានសភាពការណ៍អ្វីកើតឡើងឡើយ  ៕

អត្ថបទដែលទាក់ទង